រឿង​ពិត​នៅ​ពី​ក្រោយ​សេវាកម្ម​ទេសចរណ៍​ផ្លូវ​ភេទ​ដ៏​រន្ទឺ​របស់​ប្រទេស​ថៃ

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Richest បង្ហាញ​ថា ថៃ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​គេ ជា​គោល​ដៅ​ទេសចរណ៍​ផ្លូវ​ភេទ ដែល​ជន​បរទេស​ពេញ​និយម​...

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Richest បង្ហាញ​ថា ថៃ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​គេ ជា​គោល​ដៅ​ទេសចរណ៍​ផ្លូវ​ភេទ ដែល​ជន​បរទេស​ពេញ​និយម​បំផុត។ រឿង​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដោយ​សារ​ភ្លើង​ចម្រុះ​ពណ៌​នៅ​គ្រប់​ទីកន្លែង​នា​ទីក្រុង​បាងកក ព្រម​ទាំង​ច្បាប់​ប្រឆាំង​ពេស្យាចារ​ហាក់​មាន​ភាព​ធូររលុង ជា​កត្តា​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ចិត្ត​ចាយ​លុយ​សប្បាយ មក​កម្សាន្ត​ក្នុង​ប្រទេស​ថៃ​ជា​រៀងរាល់​ថ្ងៃ។ យ៉ាងណាមិញ នៅ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​អាច​មិន​ទាន់​ដឹង ទាក់​ទង​នឹង​សេវាកម្ម​ទេសចរណ៍​ផ្លូវ​ភេទ នៅ​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ។​​​បើ​តាម​គេហទំព័រ The Richest ដដែល​បាន​បង្ហាញ​ថា នៅ​ក្នុង​ប្រទេស​ថៃ មាន​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ប្រហែល ៣​លាន​នាក់ ដោយ​រាប់​បញ្ចូល​ទាំង​ភេទ​ទីបី​ផង ហើយ​ប្រមាណ ១​ភាគ៣ ជា​អនីតិជន។ យ៉ាង​ណា​ក៏​ដោយ ចំនួន​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​អស់​នោះ ភាគ​ច្រើន​ជា​​នារី​ដែល​រង​ការ​ជួញ​ដូរ បើ​ទោះ​បី​មាន​ការ​គ្រប់​គ្រង​យ៉ាង​ល្អ​ក៏​ដោយ។


បើ​តាម​បុរស​ម្នាក់​ដែល​មាន​បទពិសោធន៍​ហូរហៀរ​រឿង​ផ្លូវ​ភេទ​ក្នុង​ប្រទេស​ថៃ បាន​បញ្ជាក់​ថា នៅ​លើ​បណ្ដោយ​ផ្លូវ​រាត្រី​ដ៏​ល្បី Soi6 ខេត្ត​ប៉ាតាយ៉ា ភ្ញៀវ​ទេសចរ​អាច​ទាក់​ទង​នារី​ដ៏​សិចស៊ី​នានា ដើម្បី​ឡើង​ឋានសួគ៌​ក្នុង​តម្លៃ​ជា​មធ្យម ៣០​ដុល្លារ។
ចំណែក​ឯ​នារី​នៅ​ក្នុង​បារ​វិញ អ្នក​ទេសចរ​ក៏​អាច​ណាត់​ចេញ​ក្រៅ​បាន​ដូច​គ្នា តែ​ត្រូវ​បង់​ថ្លៃ​ឲ្យ​បារ​ជាមុន​សិន។ តម្លៃ​ដែល​ត្រូវ​បង់​នោះ អាច​ស្មើ​នឹង ៥០០​បាត (ប្រហែល ១៥​ដុល្លារ) សម្រាប់​បារ​ស៊េរី​ខ្ពស់។ ចំណែក​បារ​ស៊េរី​ទាប ជាមធ្យម​មាន​តម្លៃ ២០០​បាត (ប្រហែល ៦ដុល្លារ) ​ប៉ុណ្ណោះ។ ឯ​នារី​ដែល​អ្នក​ទេសចរ​យក​ចេញ​ក្រៅ មាន​តម្លៃ​អាស្រ័យ​លើ​ការ​ចរចា​គ្នា ដែល​មួយ​យប់​អាច​ចន្លោះ​ពី ១០០០ ទៅ ៣០០០​បាត (៣០ ទៅ ៩០​ដុល្លារ)។ ​​

ក្រៅ​ពី​ទទួល​សេវាកម្ម​កម្សាន្ត​សប្បាយ​ទាំង​នោះ អ្នក​ទេសចរ​បរទេស​មួយ​ចំនួន​ធំ ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន និង​គិត​ជា​ប្រចាំ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ខ្លះ​ៗ ដែល​ភ្ញៀវ​ទេសចរ​មិន​សូវ​មើល​រំលង ពេល​រក​ការ​សប្បាយ​ជាមួយ​នារី​រាត្រី​ក្នុង​ប្រទេស​ថៃ៖ ​

១. ជន​បរទេស​មួយ​ចំនួន​ដែល​មិន​ចេះ​ត​ថ្លៃ ត្រូវ​ក្រុម​នារី​រក​ស៊ី​ផ្លូវ​ភេទ​ថៃ ទាមទារ​តម្លៃ​យ៉ាង​ខ្ពស់​ក្រោយ​ពេល​ប្រតិបត្តិការ​រួច។ ប្រសិន​បើ​ភ្ញៀវ​មិន​ព្រម​បង់​ប្រាក់​តាម​ការ​ទាមទារ​នោះ​ទេ អាច​ប្រឈម​មុខ​ជា​មួយ​ការ​គំរាម​កំហែង​ផ្សេងៗ។

២. ពេល​ចាក​ចេញ​ពី​បន្ទប់ និង​ចូល​ងូត​ទឹក ជនបរទេស​នានា​តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច ព្រោះ​ធ្លាប់​មាន​រឿង​អាស្រូវ បាត់​កាបូប​លុយ ទូរសព្ទ និង​កាមេរ៉ា​ញឹកញាប់។ ​​​

៣. ភាគ​ច្រើន ភ្ញៀវ​មិន​សូវ​ឲ្យ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​នោះ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​​ទេ ព្រោះ​ពួក​គេ​គិត​ថា​ខ្ជះខ្ជាយ ហើយ​នារី​រាត្រី​នៅ​ប្រទេស​ថៃ​សុទ្ធតែ​ថ្នឹក​រឿង​ផឹក​នេះ​ទៅ​ហើយ

​​៤. អ្វី​ដែល​អ្នក​ទេសចរ​បរទេស​ច្រើន​ប្រុង​ប្រយ័ត្ន​ដែរ​នោះ គឺ​នារី​ដែល​គ្រប់​អាយុ​រួម​ភេទ តាម​ច្បាប់​កំណត់ ១៨​ឆ្នាំ៕

ដោយសារ​ភាព​ល្បី​រន្ទឺ រឿង​សេវាកម្ម​ទេសចរណ៍​ផ្លូវ​ភេទ បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ក្លាយ​ជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន និង​ជាប់​ជា​គោល​ដៅ​ទេសចរ​សិច​ធំ​ជាង​គេ​លើ​លោក។ ប្រទេស​បី​ទៀត​នៅ​តំបន់​អាស៊ាន​ដែល​ជាប់​ក្នុង​ចំណាត់​ថ្នាក់​គោល​ដៅ​ទេសចរ​ផ្លូវ​ភេទ​របស់​ពិភពលោក​ក្នុង​គេហទំព័រ The Richest ដែរ​នោះ គឺ ឥណ្ឌូណេស៊ី​ជាប់​លេខ​៤ ហ្វីលីពីន​ជាប់​លេខ៦ និង​ប្រទេស​កម្ពុជា​​ជាប់​លេខ៩៕ អរគុណដល់ប្រភព៖ សប្បាយ

COMMENTS

Name

Agriculture,6,Comedy,4,Economic,17,Health,123,Hot Novel,41,HouseWife,8,InterNews,284,InterSport,49,InterStar,63,Khmer Movie,2,Knowledge,32,LifeStyle,149,LocalSport,42,NationalNews,443,NationalStar,116,Others,2,Political,54,SocialNews,190,SportNews,108,Technology,66,Traffic,66,Video,47,VideoClips,4,Weird,33,ព័ត៌មានអន្តរជាតិ,58,សិល្បៈកំសាន្ត,42,
ltr
item
អ្នករាយការណ៍: រឿង​ពិត​នៅ​ពី​ក្រោយ​សេវាកម្ម​ទេសចរណ៍​ផ្លូវ​ភេទ​ដ៏​រន្ទឺ​របស់​ប្រទេស​ថៃ
រឿង​ពិត​នៅ​ពី​ក្រោយ​សេវាកម្ម​ទេសចរណ៍​ផ្លូវ​ភេទ​ដ៏​រន្ទឺ​របស់​ប្រទេស​ថៃ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28GIJ50rYN7JceeTbB86fTR_qr1QDTqQpcOAqgCiTELdf-jdB6DKQ4z8mds96it-eC_FAbAUmsTA2Qkn3GERkBMBzyBkIq77wjEx8iOagsKvxppOhXM2M2f4W4N4m4qsbnqgG_6pEEsK_/s640/0.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28GIJ50rYN7JceeTbB86fTR_qr1QDTqQpcOAqgCiTELdf-jdB6DKQ4z8mds96it-eC_FAbAUmsTA2Qkn3GERkBMBzyBkIq77wjEx8iOagsKvxppOhXM2M2f4W4N4m4qsbnqgG_6pEEsK_/s72-c/0.jpg
អ្នករាយការណ៍
http://neakreayka.blogspot.com/2017/01/blog-post_42.html
http://neakreayka.blogspot.com/
http://neakreayka.blogspot.com/
http://neakreayka.blogspot.com/2017/01/blog-post_42.html
true
8408053672867064642
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy