គូសង្សារ​អង្គុយ​ឱប​ថើប​គ្នា​កន្លែង​ស្ងាត់​ពេល​រាត្រី ចោរ​ដក​ដាវ​ភ្ជង់​ប្លន់​ម៉ូ​តូ​សំណាងល្អ​រក​ឃើញ​វិញ

រាជធានី​ភ្នំពេញ ៖ គូសង្សារ​ដែល​នាំ​គ្នា​ទៅ​អង្គុយ​នែបនិត្យ​ឱប​ថើប​គ្នា​នៅ​កន្លែង​ងងឹត​ហើយ​ស្ងាត់ ព្រោះ​ផែនដី​នេះ​មាន​តែ​ពួក​គេ​២​នាក់ បាន​ត្...

រាជធានី​ភ្នំពេញ ៖ គូសង្សារ​ដែល​នាំ​គ្នា​ទៅ​អង្គុយ​នែបនិត្យ​ឱប​ថើប​គ្នា​នៅ​កន្លែង​ងងឹត​ហើយ​ស្ងាត់ ព្រោះ​ផែនដី​នេះ​មាន​តែ​ពួក​គេ​២​នាក់ បាន​ត្រូវ​ជនសង្ស័យ​៣​នាក់​មក​ដល់​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​រួច​ហើយ​ដក​ដាវ​គំរាម​កាប់ និង​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​ទៅ​លាក់​ទុក​នៅ​ដី​ឡូត៍​មួយ​កន្លែង ។ ទោះជា​យ៉ាងណា ម៉ូតូ​នេះ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​មក​វិញ ដែល​ចាត់​ទុក​ថា​ជា​សំណាង​ខ្ពស់​ណាស់​តែ​សម្រាប់​ថ្ងៃក្រោយ​សុំ​កុំ​រាង ។


ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ ខែមករា នៅ​ដី​វាល​ខាងលិច​របង​រោងចក្រ​កា​ណា​ឌី​យ៉ា ក្រោយ​រោង​ទឹកត្នោតជូរ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់​ម៉ូតូ​ឈ្មោះ ឈឿ​ន ឈី​ន អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​នៅ​ភូមិ​ព​ពាយ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

ចំណែក​នារី​ជា​គូស្នេហ៍​ឈ្មោះ ធួ ឡែ​ន អាយុ​១៨​ឆ្នាំ ជា​កម្មរ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​ជាមួយ​គ្នា ។ រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១I-៣០៨០ ។


តាម​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​រូបគេ​និង​សង្សារ តែងតែ​នាំ​គ្នា​ទៅ​អង្គុយ​សាសង​នៅ​ចំណុច​ខាងលើ​ដែល​ជា​កន្លែង​ស្ងាត់​ដូច​សព្វដង ។ ដោយឡែក នៅ​យប់​នោះ​ស្រាប់តែ​លេចមុខ​ជន​៣​នាក់​ដើរមក​ក្បែរ រួច​សុំ​ខ្ចី​ទូរស័ព្ទ​របស់​ខ្លួន តែ​ខ្លួន​បាន​ប្រាប់​ថា​ទូរស័ព្ទ​អស់​ទឹកប្រាក់​ហើយ ។ ភ្លាម​នោះ ជនសង្ស័យ​បាន​ដក​ដាវ​មក​គំរាម​កាប់​និង​ប្លន់​យក​ម៉ូតូ ហើយដោយ​ការ​ភ័យ​ខ្លាច​ក៏​ប្រគល់​សោ​ម៉ូតូ​ទៅ​ចោរ​ទាំងនោះ​ជិះ​យក​ទៅ​បាត់​ទៅ ។

ក្រោយ​កើតហេតុ​ជាង​មួយ​ម៉ោង ទើប​ជន​រង​គ្រោះ​អន់​ភ័យ​ហើយ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរាគមន៍ ។ សមត្ថកិច្ច​បាន​នាំ​ម្ចាស់​ម៉ូតូ​ទៅ​ចង្អុលបង្ហាញ​កន្លែង​កើតហេតុ និង​ប្រាប់​ពី​ផ្លូវ​ដែល​ចោរ​ជិះ​ចេញ​ទៅ ទើប​សមត្ថកិច្ច​ក្តាប់​បាន​រួច​ម្ចាស់​ម៉ូតូ​ទៅ​កាន់​ដី​ឡូត៍​មានព្រៃ​មួយ​កន្លែង​ស្ថិត​នៅ​ក្រោយ​ភូមិ​គោក​ចំបក់ ពីព្រោះ​កន្លែង​ដី​ឡូត៍​នេះ​ពី​មុន​ធា្ល​ប់​មាន​ចោរ​យក​វត្ថុ​តាង​ទៅ​លាក់​ទុក​នៅ​ទីនោះ ។ លុះ​សមត្ថកិច្ច​នាំ​ជន​រង​គ្រោះ​ទៅ​មើល ស្រាប់តែ​ឃើញ​ម៉ូតូ​ដែល​ចោរប្លន់​យក​នេះ​ទៅ​លាក់​ទុក​ទីនោះ​មែន ដោយ​យក​មែកឈើ​គ្រប​ពីលើ ។


ក្រោយ​ពេល​រក​ឃើញ​វិញ សមត្ថកិច្ច​បាន​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ម្ចាស់​ម៉ូតូ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ អរគុណដល់ប្រភព៖ កោះសន្ដិភាព

COMMENTS

Name

Agriculture,6,Comedy,4,Economic,17,Health,123,Hot Novel,41,HouseWife,8,InterNews,284,InterSport,49,InterStar,63,Khmer Movie,2,Knowledge,32,LifeStyle,149,LocalSport,42,NationalNews,443,NationalStar,116,Others,2,Political,54,SocialNews,190,SportNews,108,Technology,66,Traffic,66,Video,47,VideoClips,4,Weird,33,ព័ត៌មានអន្តរជាតិ,58,សិល្បៈកំសាន្ត,42,
ltr
item
អ្នករាយការណ៍: គូសង្សារ​អង្គុយ​ឱប​ថើប​គ្នា​កន្លែង​ស្ងាត់​ពេល​រាត្រី ចោរ​ដក​ដាវ​ភ្ជង់​ប្លន់​ម៉ូ​តូ​សំណាងល្អ​រក​ឃើញ​វិញ
គូសង្សារ​អង្គុយ​ឱប​ថើប​គ្នា​កន្លែង​ស្ងាត់​ពេល​រាត្រី ចោរ​ដក​ដាវ​ភ្ជង់​ប្លន់​ម៉ូ​តូ​សំណាងល្អ​រក​ឃើញ​វិញ
https://1.bp.blogspot.com/-w3x9OE5Kwlc/WI__zewO89I/AAAAAAAAGBE/eFprp8tlzfsY_83_vJ-MJMZiTaymKUSggCLcB/s640/00.jpg
https://1.bp.blogspot.com/-w3x9OE5Kwlc/WI__zewO89I/AAAAAAAAGBE/eFprp8tlzfsY_83_vJ-MJMZiTaymKUSggCLcB/s72-c/00.jpg
អ្នករាយការណ៍
http://neakreayka.blogspot.com/2017/01/blog-post_14.html
http://neakreayka.blogspot.com/
http://neakreayka.blogspot.com/
http://neakreayka.blogspot.com/2017/01/blog-post_14.html
true
8408053672867064642
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy