អ្នកប្រហែលជាមិនបានដឹងថា តារាសម្តែងចិនល្បីឈ្មោះមួយចំនួនឈានជើងចូលវិស័យខ្សែភាពយន្តតាមរយៈការសម្តែងក្នុងកុនកូនជ្រូកនោះទេ ។ ចង់ដឹងទេថា នរណាខ្លះដែល...
អ្នកប្រហែលជាមិនបានដឹងថា តារាសម្តែងចិនល្បីឈ្មោះមួយចំនួនឈានជើងចូលវិស័យខ្សែភាពយន្តតាមរយៈការសម្តែងក្នុងកុនកូនជ្រូកនោះទេ ។ ចង់ដឹងទេថា នរណាខ្លះដែលធ្លាប់ចូលរួមសម្តែងកុនកូនជ្រូក មុនត្រូវគេស្គាល់ច្រើន ខាងក្រោមនេះជាសិល្បការិនី ៥ រូបដែលធ្លាប់មានឈ្មោះក្នុងកុនកូនជ្រូក ហើយនឹងសកម្មភាពខ្លះៗដែលពួកគេកំពុងធ្វើនាពេលបច្ចុប្បន្ន ៖
១- នាង Amy Yip ៖ កើតនៅឆ្នាំ ១៩៦៧ ។ នាងជាតារាសម្តែងស្រីម្នាក់ដែលមានភាពលេចធ្លោខ្លាំង ក្នុងវិស័យខ្សែភាពយន្តកូនជ្រូក ។ ភាពយន្តកូនជ្រូកដែលនាងថតហើយទទួលការគាំទ្រខ្លាំងគឺរឿង Sex and Zen និង Erotic Ghost Story ។ នាងបានឈប់សម្តែងកុន ក្រោយពីនាងជួបនឹងមិត្តប្រុស ១៥ ឆ្នាំរបស់នាង ។ ពួកគេត្រូវបានគេដឹងថា គ្មានគម្រោងរៀបការ ឬ យកកូននោះទេ ។ សព្វថ្ងៃ នាងបានបើកអាជីវកម្មអាហារមួយដែលកំពុងដំណើរការយ៉ាងរលូន ។
|
នាង Amy Yip |
២- នាង Veronica Yip ៖ នាងធ្លាប់បានជាប់ជ័យលាភីលេខ ២ ក្នុងការប្រកួតបវរកញ្ញាឯកប្រទេសចិនក្នុងឆ្នាំ ១៩៨៥ ។ នាងបានកើនប្រជាប្រិយភាពខ្លាំង ក្រោយថតកុនកូនជ្រូក ៣ រឿងគឺ Take Me, Pretty Woman និង Hidden Desire ។ ក្រោយពីនាងរៀបការជាមួយនឹងអ្នកជំនួញចិន អាមេរិករួច នាងក៏បានចូលនិវត្តន៍ពីវិស័យខ្សែភាពយន្ត រួចទៅរស់នៅសហរដ្ឋអាមេរិក ។ សព្វថ្ងៃនាងមានកូនស្រីម្នាក់ និង កូនប្រុស ២ នាក់ ហើយក៏មានចំណែកក្នុងអាជីវកម្មស្វាមីដែលមានតម្លៃជាង ១ ពាន់លានដុល្លារ ។
|
នាង Veronica Yip |
៣- នាង Shu Qi ៖ សព្វថ្ងៃ នាងមានអាយុ ៤២ ឆ្នាំហើយ ក៏ទើបនឹងរៀបការជាមួយតារាសម្តែង Stephend Fung ។ នាងជាតារាសម្តែងដ៏ល្បីម្នាក់ដែលអាចអភិវឌ្ឍខ្លួនពីតារាកុនកូនជ្រូក ទៅជាតារាសម្តែងដ៏ជោគជ័យម្នាក់ រហូតអាចត្រូវក្រុមហ៊ុន Hollywood ហៅថតក្នុងតម្លៃខ្លួនដ៏ខ្ពស់ផងដែរ ។
|
នាង Shu Qi |
៤- Chingmy Yau ៖ នាង Yau ធ្លាប់ជាប់ឈ្មោះជា រាជនីសិចស៊ី នៃហុងកុង ។ នាងបានចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាឯកហុងកុងនៅឆ្នាំ ១៩៨៧ តែត្រូវបញ្ឈប់ ក្រោយមានរឿងអាស្រូវចំពោះការកែសម្ផស្ស ។ នាងមិនដែលនិយាយថា ចូលនិវត្តន៍ពីវិស័យសិល្បៈទេ តែនាងក៏មិនដែលសម្តែងម្តងទៀតឡើយ តាំងពីបាត់មុខ ។ គេបានដឹងថា សព្វថ្ងៃ នាងមានកូនស្រី ៣ នាក់ និង កំពុងជួយអាជីវកម្មស្វាមី ដែលមានតម្លៃជិត ១៣០ លានដុល្លារអាមេរិក ។
|
Chingmy Yau |
៥- នាង Irene Wan Bik-ha ៖ ពេលដែលនាងមានអាយុ ១៧ ឆ្នាំ នាងធ្លាប់មានឈ្មោះសម្តែងជាមួយ លោក លី តាវហួ ។ នាងធ្លាប់ឆ្លងកាត់ការសម្តែងកុនកូនជ្រូកតែម្តងប៉ុណ្ណោះក្នុងឆ្នាំ ១៩៩៥ គឺក្នុងរឿង All of Sudden ។ នៅឆ្នាំ ២០០០ នាងបានរៀបការជាមួយនឹងបុរសអ្នកជំនួញម្នាក់ និង បានប្រកាសចូលនិវត្តន៍នាពេលនោះដែរ ។ ថ្វីបើនាងរៀបការយូរឆ្នាំហើយក្តី គេបានដឹងថា នាង និង ស្វាមី មិនទាន់អាចរកកូនបានម្នាក់ឡើយ ៕
|
នាង Irene Wan Bik-ha |
ប្រភព៖
KSN
COMMENTS