ប្រជាពលរដ្ឋខែ្មរជាង២លាននាក់ បានជំពាក់បំណុលធនាគារ

ភ្នំពេញ៖ប្រជាពលរដ្ឋខែ្មរជាង២លាននាក់បានជំពាក់បំណុលធនាគារស្របពេលទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានកើដល់១៤.៦២៦ប៊ីលានរៀល(ជាង៣៦៥០លា...

ភ្នំពេញ៖ប្រជាពលរដ្ឋខែ្មរជាង២លាននាក់បានជំពាក់បំណុលធនាគារស្របពេលទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានកើដល់១៤.៦២៦ប៊ីលានរៀល(ជាង៣៦៥០លានដុល្លារអាមរិក) ស្មើនឹង១៨ភាគរយនៃទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានធនាគារនាបច្ចុប្បន្ន។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថាវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុងផ្តល់ឥណទានដល់ប្រជាពលរដ្ឋប្រមាណ២លាន២សែននាក់និងបានផ្តល់សេវាសន្សំដល់ប្រជាពលរដ្ឋប្រមាណ១លាន៥សែននាក់។របាយការណ៍ចេញផ្សាយកាលពីចុងខែមេសាបាននិយាយថាវិស័យមីក្រូហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងមានការទទួលស្គាល់ជាលក្ខណៈជាតិនិងអន្តរជាតិដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានចាប់ផ្តើមសកម្មភាពដំបូងនៅក្នុងដើមទសវត្សរ៍៩០ដោយកើតឡើងជារូបភាពអង្គការក្រៅរដ្ឋាភិបាល ក្នុងការដើរតួនាទីប្រតិបត្តិករមីក្រូហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍គ្រួសារនៅតាមមូលដ្ឋាន។

ធនាគារជាតិនៃកម្ពុជាបានប្រកាសថាវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ក៏ប្រឈមនឹងការកើនឡើងនៃហានិភ័យផងដែរដោយសារទំហំ និងបណ្តាញនៃវិស័យនេះបានកើនឡើងជាលំដាប់ស្របតាមវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា។លោក ជា សិរិ អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថាដើម្បីគ្រប់គ្រងហានិភ័យ និងគាំទ្រការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានពង្រឹងជាប្រចាំលើក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងការត្រួតពិនិត្យលើវិស័យនេះ។ លោកជាសិរិបានបន្តការបន្តរក្សាបាននូវស្ថិរភាពនៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុគឺមានសារៈសំខាន់ណាស់ក្នុងការរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុនិងការគាំទ្រការរីកចម្រើនសកម្មភាពសេដ្ឋកិច្ចនានា ជាពិសេសចំពោះសហគ្រាសធុនតូចនិងមធ្យមនិងប្រជាជនក្រ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថាធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៦និងការទទួលយកសំណើស្រាវជ្រាវ ដើម្បីទទួលធាតុចូលបន្ថែមឲ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់បន្តពង្រឹងស្ថិរភាពនិងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយចីរភាព។គិតមកទល់បច្ចុប្បន្នមានគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុចំនួន៤០អង្គភាព និងអង្គការផ្តល់សេវាកម្មប្រាក់កម្ចីចំនួន៧ផ្សេងទៀត នេះបើយោងតាមទិន្នន័យពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៥ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុទាំងនេះ បានផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋចំនួន២៧២១លានដុល្លារអាមេរិក កើនឡើង៣៤ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ ដែលមានទឹកប្រាក់ត្រឹម២០២៨លានដុល្លារ។ការផ្តល់កម្ចីភាគច្រើនទៅលើវិស័យកសិកម្ម អាជីវកម្មខ្នាតតូច សំណង់ និងការប្រើប្រាស់ផ្ទាល់ខ្លួន។ ចំណែកបញ្ញើវិញ ទទួលបាន១២៤១លានដុល្លារ កើនឡើង៣៨ភាគរយ បើធៀបកាលពីចុងឆ្នាំ២០១៤ ក្នុងតម្លៃទឹកប្រាក់៨៩៧លានដុល្លារ៕
ប្រជាពលរដ្ឋខែ្មរជាង២លាននាក់ បានជំពាក់បំណុលធនាគារ 
ប្រភព៖ Todaykh

COMMENTS

BLOGGER: 1
Loading...
Name

Agriculture,6,Comedy,4,Economic,17,Health,123,Hot Novel,41,HouseWife,8,InterNews,284,InterSport,49,InterStar,63,Khmer Movie,2,Knowledge,32,LifeStyle,149,LocalSport,42,NationalNews,443,NationalStar,116,Others,2,Political,54,SocialNews,190,SportNews,108,Technology,66,Traffic,66,Video,47,VideoClips,4,Weird,33,ព័ត៌មានអន្តរជាតិ,58,សិល្បៈកំសាន្ត,42,
ltr
item
អ្នករាយការណ៍: ប្រជាពលរដ្ឋខែ្មរជាង២លាននាក់ បានជំពាក់បំណុលធនាគារ
ប្រជាពលរដ្ឋខែ្មរជាង២លាននាក់ បានជំពាក់បំណុលធនាគារ
https://todaykh.s3-ap-southeast-1.amazonaws.com/production/images/web/a46ad940-13af-11e6-9b28-dfa3e957ee85.jpg
អ្នករាយការណ៍
http://neakreayka.blogspot.com/2016/05/blog-post_854.html
http://neakreayka.blogspot.com/
http://neakreayka.blogspot.com/
http://neakreayka.blogspot.com/2016/05/blog-post_854.html
true
8408053672867064642
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy